ក្រៅពីការងារសិល្បៈ តារាខ្មែរទាំងនេះ ក៏មានមុខងារក្នុងជួររាជការ

ភ្នំពេញ៖ មុននឹងឈានជើងចូលវិស័យសិល្បៈ មានតារាខ្មែរជាច្រើន បានឆ្លងកាត់នូវការប្រកួតប្រជែងក្នុងកម្មវិធីជាច្រើន ទើបអាចក្លាយខ្លួនជាតារាដែលមានប្រជាប្រិយភាព និងមានមហាជនគ្រប់ទិសទីស្គាល់ តែក៏មានតារាខ្លះ បានចូលវិថីមួយនេះដោយចៃដន្យ ហើយមានមិត្តភក្ដិ ឬបងប្អូនជាអ្នកណែនាំឲ្យចូលវិស័យសិល្បៈមួយនេះផងដែរ។ 

Banner Sidebar 1 – ទឹកលាងដៃ

កាលដែលបានចូលវិស័យសិល្បៈ ទាមទារឲ្យសិល្បករ សិល្បការិនីមាននៅទេពកោសល្យ និងសមត្ថភាពខ្ពស់ អមនឹងរូបសម្បត្តិសមល្មមផងនោះ ទើបធ្វើឲ្យខ្លួនកាន់តែទទួលបាននៅកេរ្តិ៍ឈ្មោះល្បីល្បាញបានយ៉ាងឆាប់រហ័ស។ ជាការពិត កាលដែលបានធ្វើជាតារា ក៏ជាការងារមួយដែលមនុស្សភាគច្រើនតែងតែប្រាថ្នា ព្រោះអាចមានមហាជនស្គាល់ និងចូលចិត្តច្រើន ហើយអាចរកប្រាក់ចំណូលបានច្រើនថែមទៀតផង។ 

តែក្រៅពីជាតារាមានទស្សនិកជនទទួលស្គាល់នៅស្នាដៃហើយ គេក៏ឃើញតារាខ្មែរជាច្រើន បាននាំគ្នាប្រកបមុខរបរបន្ថែមដូចជា បើកនៅមុខជំនួញ ថែមទាំងបានបង្កើតនូវប្រ៊េនមានឈ្មោះខ្លួនឯងផ្ទាល់ផងដែរ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីមានមុខរបររកស៊ី ក្នុងនោះ មានសិល្បករ សិល្បការិនីប៉ុន្មានរូប បានជ្រើសរើសនៅជំនាញបន្ថែម ដែលបានចូលខ្លួនធ្វើការងារ មានតួនាទី និងមុខងារក្នុងជួររាជការ ជាប៉ូលីសផងដែរ។ ដោយខាងក្រោមនេះ ជាតារាខ្មែរ ដែលមានមុខងារក្នុងជួររាជការ៖

១៖ លោក ព្រាប សុវត្ថិ

២៖ លោក ហេង ប៊ុនលាភ

៣៖ លោក សុខ រក្សា

៤៖ លោក ភុល សុវណ្ណដានីន

៥៖ លោក ជា លាងឆេ

៦៖ អ្នកនាង ខាត់ សុឃីម

៧៖ អ្នកនាង នូ ទឹមស្រីនាថ

ប្រភព៖ Khmerload

អត្ថបទដែលជាប់ទាក់ទង