ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើសារលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ និងប្រជាជនកម្ពុជា

នៅមុនបន្តិចក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស បានបង្ហាញសារលិខិតមួយរបស់ឯកឧត្តម ដូណាល់ ជេ. ត្រាំ ( Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ យោងតាមលិខិតនោះ លោក​ ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា “តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងនូវអំណរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជាខួបលើកទី៦៧ ថ្ងៃទី០៩ ខែវិច្ឆិកា”។

Banner Sidebar 1 – ទឹកលាងដៃ

លោកត្រាំ បន្តថា “យើងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា។ ខ្ញុំសូមថ្វាយព្រះពរជូនចំពោះ ព្រះករុណា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូណ៌ នាពេលអនាគត”៕

អត្ថបទដែលជាប់ទាក់ទង