មួយដុល្លារសម្រាប់កុមារកម្ពុជា កំពុងតែផ្ទុះក្នុងបណ្តាញសង្គម
ភ្នំពេញ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា បានលេងហ្គេមមួយ ដោយធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់ខ្លួនឯង ។
មកដល់ពេលនេះមានអ្នកចូលរួមលេងចំនួនប្រហែល ៣៤០០ នាក់ហើយ។ អ្នកស្ទើរតែទាំងអស់ធ្វើដូចៗគ្នាតាមរយៈ Caption ដូចខាងក្រោម៖
លេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា#onedollarchallengeforcambodianchildren ក្នុងកម្មវិធី #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ#RUNWITHSAI ដោយគ្រាន់តែ ធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក រួច tag ទៅកាន់មិត្តភក្កិ 10នាក់បន្តទៀតដើម្បីចូលរួមលេងហ្គេមមួយនេះpost នៅលើwall របស់លោកអ្នក។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា។ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ#រត់ដើម្បីកុមារកម្ពុជា#SaiRunCharityKH official website : https://saicambodianartist.com សំរាប់ការបរិច្ចាគលើ ABA App : 000 320 555 (Angkor Hospital for Children Limited) Wing : 03206872 (AHC Patient Contributions)1$ របស់អ្នកអាចជួយអាចផ្តល់ស្នាមញញឹមដល់អ្នកដទៃអោយរស់រានមានជីវិតបន្តបាន 🥰
យ៉ាងណាមិញ តាមរយៈហ្គេមនេះគឺបានបង្ហាញអោយឃើញអំពី ការចូលរួមចំណែកមួយក្នុងការជួយសង្គមកម្ពុជា ជាពិសេសបានជួយដល់កុមារកម្ពុជាយើង នឹងជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យកុមារអង្គរផងដែរនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។