សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយចាប់ខ្លួន អ្នកធ្វេីទារុណកម្ម រហូតអោយពលរដ្ឋម្នាក់ស្លាប់ នៅបន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយ មានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម បណ្តាលអោយពលរដ្ឋម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ ។

Banner Sidebar 1 – ទឹកលាងដៃ

សម្តេចតេជោ ហ៊ុន សែន បញ្ជាបែបនេះ ក្នុងឱកាសជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅកោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា នេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ធ្ងន់ៗថា ក្នុងរឿងទំនាស់ដីធ្លី គឺ មិនអាចចាប់ខ្លួន ប្រជាពលរដ្ឋបានទេ ។ ករណីនេះ គឺ សមត្ថកិច្ច ត្រូវចាប់ខ្លួនអោយខានតែបាន មិនអាចលេីកលែង បានទេ ចំពោះអ្នកធ្វេីទារុណកម្ម នេះ ។

សូមបញ្ជាក់ថា អ្នកដែលស្លាប់នេះ មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ។

ក្រុមគ្រួសារនៃសពអះអាងថា ការស្លាប់របស់ឈ្មោះ ទុយ ស្រស់ គឺ ព្រោះតែការធ្វើទារុណកម្មបែកថ្លើម របស់សមត្ថកិច្ច កងរាជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ ចំណែក អ្នកដែលនៅរស់បានអោយដឹងថា ពេល សមត្ថកិច្ច អាវុធហត្ថ ខេត្ត ចាប់ ខ្លួនពួកគាត់ទៅ គឺ មន្ត្រី អាវុធ ហត្ថ ពិតជាបាន ប្រេីហឹង្សា ធ្វើ ទារុណកម្ម លេីឈ្មោះ ទុយ ស្រស់ រហូតដល់ ស្លាប់ មែន ។

ចំណែក សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត បន្ទាយ មាន ជ័យ បានបដិសេធ ការចោទប្រកាន់នេះ ហេីយបំភ្លឺថា ជនរងគ្រោះ ស្លាប់ ដោយសារញៀនថ្នាំ ។

សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាអោយ ឯកឧត្តម កែវ រ៉ាមី និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ស្រាវជ្រាវ ករណី នេះដោយមិនលេីកលែងអ្នកប្រេីហឹង្សារបណ្ដាលអោយពលរដ្ឋស្លាប់នោះទេ ។

អត្ថបទដែលជាប់ទាក់ទង