នាយឧត្ដមសេនីយ៍ សៅ សុខា បង្កើត គណៈកម្មការ ចំពោះ កិច្ច ធ្វើ អធិការ កិច្ច បាតុភាព នៅ អាវុធហត្ថ ខេត្ត បន្ទាយមានជ័យ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។
ក្រុមការងារចំពោះកិច្ចបានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដេីម្បី ដំណើរ ការងារ របស់ ខ្លួន ។
ការបង្កើត គណៈកម្មការ ចំពោះ កិច្ច នេះ បានកេីតឡេីងក្រោយពីមានការស្លាប់ របស់ ប្រជាជន ម្នាក់ ដែលមានបញ្ហាដីធ្លី ហេីយគេសង្ស័យថា មន្ត្រី អាវុធ ហត្ថ ខេត្ត បន្ទាយមានជ័យ ធ្វើ ទារុណកម្ម ។