នារីខ្មែរម្នាក់រងនូវអំពើហិ.ង្សាញឹកញាប់ លើកនេះធ្ងន់ធ្ងរ ដោយសារបុរសជាសង្សាចិនម្នាក់វា.យ.ដំ
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានរងនូវអំពើហឹ.ង្សា រ.ង.រ.បួ.ស.ធ្ងន់ពេញផ្ទៃមុខ ដោយសារបុរសជាសង្សាម្នាក់ វា.យ.ដំ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវ៣២០ កែងនិងផ្លូវ១០៥ នៅខុនដូ មួយកន្លែង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជ.ន.រ.ង.គ្រោះមានឈ្មោះ លីន យ៉ាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូបតាមអនឡាញ មានស្រុកកំណើត នៅខេត្តព្រៃវែង រ.ង.រ.បួ.ស បែ កមុខ បែ កមាត់សន្លប់ស្តូកស្តឹង រីអ្នកបង្កហិង្សា គឺជាសង្សានឹងគ្នា ជនជាតិចិន មិនទាន់ស្គាល់អត្តសញ្ញាណ ។
តាមសម្ដីមិត្តភក្កិនារី រ.ង.គ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយនារី រ.ង.គ្រោះ បានតេហៅរូបគាត់ ឲ្យមកជួយប្រាប់ថា សង្សាបានវាយធ្វើបាបគាត់ បន្ទាប់មកគាត់ក៏បានមកដល់ ហើយបើកទ្វារសួរនាំ និងឃើញសម្ភារ:រាយប៉ាយអីវ៉ាន់ពាសពេញបន្ទប់ ហើយជ.ន.រ.ង.គ្រោះដេកសន្លប់នៅលើឥដ្ឋ ។ បន្ទាប់មកគាត់ក៏បាន គ្រាចុះមកក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។
ប្រភពដដែលបានបន្តថា នារី.រ.ង.គ្រោះបានស្រឡាញ់គ្នាជាមួយនឹងជនជាតិចិន មិនបានរៀបការ ត្រឹមត្រូវនោះទេ។ បានរួមរស់ជាមួយគ្នា៣ទៅ៤ខែតែប៉ុណ្ណោះ ហើយនារីរ រ.ង.គ្រោះ បានរងនូវអំ.ពើ.ហិ.ង្សា ច្រើនលើកច្រើនសាររួចមកហើយ បើតាមមិត្តភក្តិរបស់ជនបង្កបានប្រាប់ថា លឺសូរតែសំឡេង វា.យ.ដំ ។ ហើយនៅពេលនេះ នារី រ.ង.គ្រោះ មានផ្ទៃពោះបីខែផងដែរ។
ក្រោយមក សមត្ថកិច្ចក៏មកដល់កន្លែងកើតហេតុ បានទៅមើលនារី រ.ង.គ្រោះ ដល់មន្ទីរពេទ្យ ហើយក៏រង់ចាំពេលព្រឹក នឹងចូលទៅសួរនាំជនជាតិចិននោះ ដើម្បីយកមកអនុវត្ត តាមនីតិវិធីនៃច្បាប់៕
ប្រភព៖ BKK 24h