ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយស្នងការនរបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុៈ នាព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ នគរបាល ខេត្ត ព្រះ សីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
ក្នុងជំនួបនោះលោកឧត្ដមសេនូយ៍ស្នងការ បានជំរាបជូន ឯកឧត្ដម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក អំពីរស្ថានភាពអភិវឌ្ឍន៏របស់ខេត្តព្រះសីហនុ កិច្ចការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជូនប្រជាពលរដ្ឋ អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់លោកស្នងការផងដែរ ហើយចំពោះសំណើររបស់លោកឧត្ដមសេនីយ៍ស្នងការ ពាក់ព័ន្ធវគ្គបំប៉នផ្សេងជូនមន្រ្តីនគរបាលខេត្តព្រះសីហនុនោះ ឯកឧត្តមនឹងយកទៅពិភក្សា នឹងឆ្លើយតបមកវិញក្នុងពេលខាងមុខឆាប់ៗនេះ។
ក្នុងជំនួបនោះក៏មានការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៏រវាងលោកស្នងការ និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរ ៕