ប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់ក្មេងស្រីម្នាក់នៅដែនដីឦសាននៃប្រទេសកម្ពុជា (មណ្ឌលគីរី)

Banner Sidebar 1 – ទឹកលាងដៃ

ប៉ុន្មានថ្ងៃមកនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាមានការចាប់អារម្មណ៍ខ្លាំងលើសម្រស់ក្មេងស្រីកម្ពុជាមួយរូបនៅឯខេត្តមណ្ឌលគីរី ដែលមានសម្បុរខ្មៅស្រស់ ទម្រង់មុខម៉ូឌែល ដែលកម្រនឹងបានជួប ហើយនាងស្រស់ស្អាតពីធម្មជាតិពិតៗ ទោះនាងតូចស្ថិតនៅក្នុងសំលៀកបំពាក់រៀងប្រឡាក់ដី ហើយមិនបានរៀបចំខ្លួនស្អាតបាតដូចក្មេងនៅទីក្រុងក៏ដោយ ។

គួរបញ្ជាក់ផងដែរថា កុមារីដែលមានសម្បុរស្រអែម ដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ នោះគឺកុមារី ដែលមានឈ្មោះថា យ៉ង់ ស្រីនីត ដែលមានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប។ កុមារីវ័យ ១១ឆ្នាំរូបនេះ មានក្ដីស្រម័យចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។

ស្នាមញញឹម និងភាពរួសរាយរបស់កុមារីរូបនេះបានទាក់ចិត្តឱ្យភ្ញៀវទេសចរផ្ដិតយករូបភាពរបស់ក្មេងស្រីតូចមិនចេះជិនណាយ ព្រមទាំងក្មេងៗដទៃទៀតដែលជាមិត្តភក្ដិរបស់នាងលក់របស់របរបន្តិចបន្តួចជូនភ្ញៀវទេសចរ ។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយទំព័រហ្វេសប៊ុកផេក ចៅមាណព Chavmeanup បានធ្វើឱ្យមហាជនទាំងជាតិ និងអន្តរជាតិចែករំលែកព្រោងព្រាត ពិសេសនោះមានក្ដីអាណិតចំពោះក្មេងស្រីដ៏ស្រស់ស្អាតរូបនេះដែលចេញពីគ្រួសារក្រខ្សត់ តែនាងមានក្ដីស្រមៃចង់ក្លាយជាគូបង្រៀន និងជាសិល្បការិនីដ៏ល្បីមួយរូបនៅថ្ងៃអនាគត ។

អ្វីដែលគួរឱ្យរំភើបនោះដោយសារតែឥទ្ធិពលនៃបណ្ដាញសង្គមបានធ្វើឱ្យកុមារីឈ្មោះ ស្រនីត ទទួលបានក្ដីអាណិតស្រឡាញ់ជាច្រើនដល់ថ្នាក់បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Buy Meng Hong ប្រកាសផ្ដល់ការងារដល់ក្មេងស្រីរូបនេះ ដោយប្រាក់ខែ ៣ ខែដំបូងទទួលបាន ២០០ ដុល្លារ ។ យ៉ាងណាមិញបុរសរូបនេះមិនបានបញ្ជាក់ទេថាជាការងារអ្វីនោះ ហើយក៏មិនដឹងថាតើនាងអាចធ្វើបានឬអត់ទេ ព្រោះអីក្មេងស្រីរូបនេះមិនទាន់គ្រប់អាយុទេ ។ គួរឱ្យដឹងថា ស្រីនីត ទើបមានអាយុ ១១ ឆ្នាំ ជាសិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគីរី ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Sabay

អត្ថបទដែលជាប់ទាក់ទង