ក្រសួងមហាផ្ទៃ ប្រកាសឱ្យប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ដែលមានសុវត្ថិភាពខ្ពស់ជាងមុន


ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលមានសញ្ញាសុវត្ថិភាពខ្ពស់ ដែលហៅជាភាសារអង់គ្លេសថា Hologram កាលពីថ្ងៃទី១១ វិច្ឆិកាថា៖
«ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណប្រភេទថ្មីរបស់ក្រសួងមហាផ្ទៃនេះក្នុងគោល ផ្តល់ឱ្យពលរដ្ឋបានប្រើប្រាស់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុវត្ថិភាពខ្ពស់ និងមានលក្ខណៈពិសេសជាងមុន»។
បើតាមក្រសួងមហាផ្ទៃ ពលរដ្ឋដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណចាស់ អាចបន្តប្រើប្រាស់បានរហូតដល់អស់សុពលភាព សឹមប្ដូរថ្មី៕
ប្រភពដើម: អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
