សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំ.បិ.ត.ចា.ក់.បំ.ព.ង់.ក លើព្រះរាជអាជ្ញារង

Banner Sidebar 1 – ទឹកលាងដៃ

កំពង់ធំ៖តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល ទើបទទួលបាន គឺ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុ.ន.ប៉.ង.ឃា.ត.ក.ម្ម ដោយយកកាំ.បិ.ត.ចា.ក់.បំ.ព.ង់.ក មកលើលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មាន ដដែល បន្តថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។

ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ។

មួយសន្ទុះ ប្រហែល៣នាទីក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា អោយទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបាននិងកំពុងហូបចុកនៅបន្ទប់ខាងកើតជាប់គ្នានោះ ។

ក្រោយមកនៅវេលាម៉ោងប្រមាណ២១៖១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រ.ដា.ប់ ដោយកាំ.បិ.តចុ.ង.ស្រួ.ច ដែកពណ៌ស ប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះ ហើយ លោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។

បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើររសសៀរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំ.បិ.ត.ចា.ក់.បំ.ព.ង់.ក លោក សាយវាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជ.ន.ល្មើ.ស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំ.បិ.តមកចា.ក់.ស.ម្លា.ប់ខ្ញុំ ។

ពេលនោះជ.ន.ល្មើ.ស បាននិយាយថា ចាក់ស.ម្លា.ប់ព្រះរាជអាជ្ញារងយ.ក.ឈា.មលាយស្រាផឹក ។ ក្នុងសភាពពេលនោះ លោក ហង្ស ថុល ស្រែកអោយជ.ន.ល្មើ.សទ.ម្លា.ក់កាំ.បិ.តចោលតែជ.ន.ល្មើ.សមិនព្រមទ.ម្លា.ក់.កាំ.បិ.ត ហើយនៅតែប្រឹងយកកាំ.បិ.ត.បុ.ក.សំដៅ បំ.ព.ង់.ក ជ ន រ ង គ្រោះ ។

ពេលនោះ ក៏មានសម្លេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមកាំ.បិ.ត.ពី.ជ.ន.ល្មើ.ស ហើយក៏មានមនុស្សម្នាជាច្រើនផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ជាដើមផង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច​ បានអោយដឹងទៀតថា សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជ.ន.ល្មើ.សធ្វើសកម្មភាពចា.ក់.បំ.ព.ង់.កជ ន រ ង គ្រោះ គឺ មានលោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រាស្រីៗ ចំនួន៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»។

ជ.ន.ល្មើ.សបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង ។ ជ.ន.ល្មើ.សនេះ បានចងគំ.នុំ.នឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជ.ន.ល្មើ.សបានដឹកនាំកម្លាំងគ្មានបញ្ជាពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជ.ន.ល្មើ.សស្នើសុំអោយលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជ.នល្មើ.សគុំ.គួ.នតាំងពីពេលនោះមករហូត ។

ដោយឡែកបញ្ហានេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយបញ្ជាអោយកម្លាំងអាវុធហត្ថឃា.ត់ខ្លួនជ.ន.ល្មើ.សក្នុងបទល្មើសជាក់ស្តែង មកបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង