សុំប្រាក់(លុយ) ពីពូ និងម្ដាយមិនបានគំ.រា.មដុតផ្ទះចោល ដោយសារតែ…
ភ្នំពេញ: មានករណីអគ្គីភ័យឆាបឆេះកូនខ្ទមអ្នករើសអេតចាយរស់ក្នុងដីឡូត៍មួយកន្លែង ដែលពួកគាត់រស់នៅជាមួយថៅកែអេតចាយសង់កូនផ្ទះតូចតូចរស់នៅប្រមាណជាង ៥០ គ្រួសារ ដែលប្រកបមុខរបរដើររើសអេតចាយដើម្បីយកមកលក់ឲ្យថៅកែដែលស្នាក់អាស្រ័យនៅលើដីឡូជាមួយគ្នានេះ។
ហេតុដែលនាំអោយមាននៃគ្រោះអគ្គិភ័យបានកើតឡើង ដោយសារតែយុវជនញៀ.ន.ថ្នាំម្នាក់ឈ្លោះគ្នាជាមួយម្ដាយរឿងសុំលុយមិនបានក៏គំ.រា.មម្ដាយដុតផ្ទះចោល។ មួយសន្ទុះក្រោយមកក៏មានភ្លើងឆាបឆេះផ្សែងខ្មួលខ្មាញ់ បង្កឲ្យមានការរាលដាលទៅដល់ផ្ទះជាប់គ្នាឆេះអស់ប្រមាណជាង ១០ កូនផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកជិតខាង និងកម្លាំងសមត្ថកិច្ច អ្នកសារព័ត៌មានចុះមកធ្វើការផ្សាយនិងខាងអន្តរាគមន៍បង្ការនិងពន្លត់អគ្គីភ័យចុះមកប្រមាណជាង ០៥ គ្រឿងបាញ់ទឹកពន្លត់ករណីអគ្គីភ័យនេះផងដែរ ។
យុវជនខាងលើឈ្មោះ សិទ្ធ អាយុ 22 ឆ្នាំ មានមុខរបរ ជ.ក់.ថ្នាំ.ញៀ.នលើសកម្រិត សុំលុយពូមិនបានមកសុំម្ដាយម្ដង ហើយម្ដាយប្រាប់ថាគ្មានលុយនោះទេ។
យុវជនខាងលើនោះបានគំរាមម្ដាយដុតផ្ទះចោលតែម្ដង ភ្លាមៗនោះក៏មានការឆាបឆេះនៃអណ្ដាតភ្លើង តែអត់ឃើញយុវជនខាងលើនោះនៅនឹងកន្លែងកើតហេតុនោះទេ បានរត់គេចខ្លួនបាត់ទៅហើយ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 12:00 ត្រូវថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2020 ស្ថិតក្នុងសង្កាត់បឹងទំពុនទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភព៖ BKK 24h