សម្តេចតេជោ ហ៊ុន សែន ៖ យេីងត្រូវ ទទួល ស្គាល់ ថា អយុត្តិធម៌ សង្គមជាផ្នែក មួយនាំអោយសង្គមអស្ថេរភាព
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអ្នកសារព័ត៌មាន ហ៊ានផ្សព្វផ្សាយព័ត៌មានពិតដែលកាត់ បន្ថយភាពអសកម្ម ភាពមិន ប្រក្រតី អំពើពុករលួយ និង អំពើអយុត្តិធម៌ ជាដើម ដើម្បីធ្វើអោយ សង្គមកម្ពុជា មានភាព ស្អាតស្អំ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកសារព័ត៌មានជាង៥ពាន់នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានលើកឡេីងថា យេីងត្រូវការ សង្គមមួយ ដែលស្អាតស្អំ មានតម្លាភាព ហើយយើង ត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម ជាផ្នែកមួយ នៃអស្ថិរភាព សង្គម វាក៏អាចបង្កើតទៅដល់ជម្លោះប្រដាប់អាវុធ ឬក៏ហិង្សាផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ដូច្នេះខ្ញុំស្នើឱ្យអ្នកសារព័ត៌មានរបស់យើង ហ៊ានបញ្ចេញដោយមិនមានការក្លែងបន្លំ បំភ្លៃការពិតនោះទេ ប៉ុន្តែត្រូវហ៊ានយកមកដាក់លើតុទាក់ទងនឹងអំពើអសកម្ម ភាព មិនប្រក្រតី អំពើពុករលួយ និងអយុត្តិធម៌នានា យើងអត់ខ្លាចទៅលើបញ្ហានេះទេ»៕
គួរបញ្ជាក់ថា កាល ពី សប្ដាហ៍ កន្លង ទៅ សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក៏បានថ្លែងថា បញ្ហា អយុត្តិធម៌ អាច នាំអោយសង្គមមួយបែកបាក់បាន ។