សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ដល់មេធាវី ការពារ អ្នកសារព័ត៌មាន តាមអង្គហេតុ និង អង្គច្បាប់

ឆ្លេីយ តបទៅនឹងការស្នេីសុំស្នើរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង ពិធី សំណេះសំណាល ជាមួយ អ្នក សារព័ត៌មាន នៅ កោះពេជ្រ ល្ងាច ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ដែលបានស្នេីសុំមេធាវីការពារអ្នកសារព័ត៌មានពេលមាន បណ្ដឹងនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ ថា៖ «យល់ព្រមផ្តល់មេធាវីរបស់សម្តេចតេជោ ការពារអ្នកសារព័ត៌មានទៅតាមអង្គហេតុនិងអង្គច្បាប់ ដែលវាសមស្រប។ អញ្ចឹងទេខ្ញុំប្រគល់សិទ្ធិឲ្យលោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ទទួលខុសត្រូវសិក្សានៃបញ្ហាទាក់ទងជាមួយនឹងការការពារក្តី ឲ្យអ្នកសារព័ត៌មាន»។

Banner Sidebar 1 – ទឹកលាងដៃ

សម្តេចតេជោ បន្តថា «អត់ចាំបាច់ចេញប្រាក់ទេ មេធាវីខ្ញុំមាននៅគ្រប់ខេត្ត។ ជួយការពារឲ្យប៉ុន្តែអង្គហេតុនិងអង្គច្បាប់សមស្របមានន័យថា អ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់គេ ត្រូវបានទទួលការប្តឹងពីអ្នកនេះពីអ្នកនោះ យើងត្រូវចេញមុខការពាឲ្យ ប៉ុន្តែមេធាវីនេះមានសិទ្ធិបដិសេធ ចំពោះការស្នើសុំអ្នកសារព័ត៌មានណា ដែលជេរម្រ៉ាយគេ ដែលបំភ្លៃការពិត»។

អត្ថបទដែលជាប់ទាក់ទង