ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា
មុននេះបន្តិច លោកស្រីទ្រី ដាណាបានបង្ហោះសារនៅលើបណ្តាញសង្គមថា៖





ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់ ។
លោកស្រីបន្តទៀតថា






” មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់ ជួយក្មេង ឬចាស់ ជួយបានប៉ុន្មាននាក់ហើយ? ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត។
រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយបានប៉ុន្មាននាក់ហើយដែរ ព្រោះមិនដែលសរុប មិនដែលយកមកគិតឡើងវិញ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថាបានអ្វីតបស្នងមកវិញ។ រាល់ដង ឱ្យតែខ្ញុំជួយគេ ហើយគេញញឹម គេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន “






លោកស្រីក៏បានសូមអរគុណដល់កាកបាទក្រហម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ។ យើងត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ទើបប្រជាជនអាចរួចផុតពីការលំបាក។






