ចុងក្រោយ លោក ដូណាល់ ត្រាំ ប្រាប់ក្រុមមន្ត្រីរបស់លោក ឲ្យរៀបចំផ្ទេរអំណាចទៅលោក ចូ បៃដិន ជាផ្លូវការ

(វ៉ាស៊ីនតោន)៖ ចុងក្រោយប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមន្ត្រីនៃរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (GSA) ឲ្យរៀបចំដំណើរការផ្ទេរអំណាច ទៅឲ្យលោក ចូ បៃដិន ជាផ្លូវការ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

Banner Sidebar 1 – ទឹកលាងដៃ

លោកស្រី អេមមីលី មើហ្វី (Emily Murphy) ប្រធានរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (General Services Administration) បានសរសេរលិខិតមួយច្បាប់ ជូនលោក ចូ បៃដិន យ៉ាងដូច្នេះថា «ខ្ញុំយកចិត្តទុកដាក់ណាស់ចំពោះដំណើរការនេះ ហើយដោយយោងលើការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងការតវ៉ាតាមផ្លូវច្បាប់ និងការទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតទាំងអស់នោះ ខ្ញុំក៏រៀបចំបញ្ជូនលិខិតនេះនៅថ្ងៃនេះ ដើម្បីផ្ទេរធនធាន និងសេវាកម្មទាំងទាំងឡាយជូនដល់អ្នក (លោក ចូ បៃដិន)»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើ Twitter របស់លោកថា លោកបានណែនាំឲ្យលោកស្រី Emily Murphy ប្រធាន GSA និងក្រុមការងាររបស់លោកស្រី បំពេញការងារគ្រប់យ៉ាងឲ្យចប់សព្វគ្រប់ ទៅតាមពិធីការ ហើយប្រធានាធិបតីរូបនេះក៏ប្រាប់ក្រុមមន្ត្រីរបស់លោក ឲ្យចាត់ចែងការងារនេះដូចគ្នាដែរ។ បើតាមមន្ត្រីការិយាល័យរបស់ GSA លោកស្រី Murkhy នឹងចុះហត្ថលេខាទទួលស្គាល់ការផ្ទេរសិទ្ធិនេះ នៅពេលអ្នកឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក ត្រូវបានប្រកាសជាផ្លូវការ៕

ប្រភព៖​ Fresh News

អត្ថបទដែលជាប់ទាក់ទង