សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ

នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្ត និង ពិនិត្យមើលលទ្ធផលកាងាររបស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នៅវិមានសន្តិភាព ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បង្កើតឡេីងដេីម្បី ការពារស្ត្រីទន់ខ្សោយដែលគ្មានលទ្ធភាពតតាំងតាមផ្លូវច្បាប់ ដោយមិនគិតសវា ដែលមានមេធាវីសរុប ១៣៨ នាក់ នៅទូទាំងប្រទេស និងមានឯកឧត្តម គី តិច ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ។
ចាប់តាំងពីបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោរួចមក ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានចូលរួមការពារសិទ្ធិស្ត្រីតាមផ្លូវច្បាប់ទទួលបានជោគជ័យជាច្រើនករណី ។ ក្រៅពីការងារជួយការពារសិទ្ធិតាមផ្លូវច្បាប់ជូនស្ត្រីទន់ខ្សោយ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ក៏បានចូលរួមសកម្មភាពការងារសង្គម និង ការងារមនុស្សធម៌ ផងដែរ ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការជឿជាក់ទុកចិត្ត លេីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងចង់បានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ពង្រីកសមាជិកបន្ថែម ដើម្បីការពារសិទ្ធិតាមផ្លូវច្បាប់ជូនពលរដ្ឋក្រីក្រ មិនថាប្រុស ឬ ស្ត្រីនោះទេ ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្រីក្រ ពិបាកស្វែងរក មេធាវីការពារសិទ្ធិតាមផ្លូវច្បាប់ណាស់ ដោយហេតុតែពួកគាត់គ្មានថវិកាពឹងពាក់មេធាវី ។


