Love Riya ត្រូវតុលាកាកោះហៅសាកសួរ ករណីបរិហាកេរ្តិ៍ជាសាលាធារណៈ បង្កដោយ ទ្រី សុផានិត

Banner Sidebar 1 – ទឹកលាងដៃ

កាលពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ ៣៩ ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។

ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២០» ទៅលើឈ្មោះ ទ្រី ដាណា ជាប្អូនស្រីបង្កើត ។

ជុំវិញនឹងករណីនេះដែរ នៅព្រឹកថ្ងែទី ៣ ខែធ្នូ ឆ្នាំ ២០២០ នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញក៏បានកោះហៅឈ្មោះ សេង ស្រីរ័ត្ន ហៅ Love Riya ក្នុងនាមជាសាក្សីមកបង្ហាញខ្លួន ដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធករណីបរិហាកេរ្តិ៍ជាសាលាធារណៈ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២០ ដែលបង្កឡើងដោយឈ្មោះ ទ្រី សុផានិត ទៅលើឈ្មោះ ទ្រី ដាណា ៕

អត្ថបទដែលជាប់ទាក់ទង