ករណី​យុវតី​ពាល​ទាំង​ ៤​ នាក់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅរសៀលនេះថា​ ករណី​យុវតី​ពាល​ ៤​ ដែល​ប្រេីអំពេីហឹង្សាទៅលេី​ជនរងគ្រោះ​ជាសិស្ស​ស្រី​ម្នាក់​នៅ​ វិទ្យាល័យ​ផ្សារដេីមថ្កវ​ នោះ​ បានដោះស្រាយបញ្ចប់ហេីយ​ ដោយ​ យុវតី​ពាល​ទាំង​ ៤​ នាក់​ បានទទួល​ស្គាល់​កំហុស​ និង​ បានសុំទោសជនរងគ្រោះ​ ព្រមទាំងបានធ្វេីកិច្ចសន្យាឈប់​គុំគួនឬបង្ករ​អំពើ​ហឹង្សា​តទៅទៀត​ ។  ការធ្វើ​កិច្ចសន្យា​នោះ​ ឪពុក​ម្ដាយ​ យុវតី​ពាល​ទាំង​ ៤​ នាក់​នោះ​ ក៏ធ្វើ​លិខិត​ធានា​យកកូនទៅអប់រំបន្ថែមរៀងៗខ្លួនផងដែរ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ចំណែក​ជនរងគ្រោះ​ និង​ ឪពុកម្ដាយ​ ​បាន​យល់ព្រមបញ្ចប់រឿងត្រឹមនេះ​ ដោយយល់ព្រមទទួលសំណងជម្ងឺចិត្តចំនួន​ ២០០០​ ដុល្លារ​ និង​ យល់ព្រម​ទទួល​យកការសុំទោស​ និងការសន្យាពីយុវតីពាលទាំង​ ៤​ នាក់​ ផងដែរ​ ។

ការផ្ដល់​ឱកាស​អោយយុវតីពាលទាំង​ ៤​ កែខ្លួន​ ដោយសារតែ​ យុវតី​ទាំង​ ៤​ ជា​ អនិតិជន​ ។

អត្ថបទដែលជាប់ទាក់ទង