ឈ្មួញរកស៊ីដីល្បីខាងបោកប្រាស់ប្រជាពលរដ្ឋ ក្លាយជាទីប្រឹក្សា សម្ដេច ក្រឡាហោម ស ខេង មានឋានៈស្មេីអនុរដ្ឋលេខាធិការ






ប្រជាពលរដ្ឋ នៅខេត្ត ព្រះសីហនុ មានការភ្ញាក់ផ្អេីល និងហួសចិត្តជាខ្លាំ ង បន្ទាប់ ពី បាន ឃេីញ លោក ថន វីរៈ ដែល មានប្រវត្តិ ធ្លាប់ ជាប់ ពន្ធនាគារ ចំនួន ២ លេីក លេីកទី ១ ជាប់ ពីបទ ឃាតកម្ម និង លេីកទី ២ ជាប់ ពីបទ ឈូសឆាយ ដី ឧទ្យានជាតិ រាម ត្រូវ បានតែងតាំងជា ទី ប្រឹក្សា សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ មានឋានៈស្មេី អនុ រដ្ឋ លេខាធិការ ។

តាមព្រះរាជក្រឹត្យមួយច្បាប់ចុះថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២០ ដែលយេីង ទទួលបាន នៅថ្ងៃនេះ ត្រង់ មាត្រា ១ : តែងតាំង និង ផ្ដល់ ឋានៈ ឯកឧត្តម ថន វីរៈ ជាទី ប្រឹក្សា សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ មានឋានៈស្មេី អនុ រដ្ឋ លេខាធិការ ដោយពុំ ទទួល ប្រាក់ បំណាច់ មុខងារ ។
កន្លងមក នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ឈ្មោះ ថន វីរៈ ត្រូវ បាន បញ្ជា ការដ្ឋាន អង្គរក្ស បណ្ដេញចេញ ពី អង្គភាព រួចហើយ ដោយសារតែ ឈ្មោះ នេះ បាន ធ្វើ អ្វីៗ តាមអំពេីចិត្ត មិនគោរពតាមការ ចាត់ តាំង របស់ អង្គភាព ល្មេីស នឹង វិន័យ កងទ័ព ជាច្រើន លេីកច្រេីនសារ អប់រំ មិនស្ដាប់ ហេីយថ្មីៗនេះ បានឆបោកប្រាក់ប្រជា ពលរដ្ឋ ក្នុង រឿង ទិញដី នៅខេត្ត ព្រះសីហនុ ដែល ធ្វើ ឲ្យ អង្គភាព ធ្វើ ការ ដោះស្រាយ មិនចេះចប់ ។
ប្រភព ពី ប្រជាពលរដ្ឋ ខេត្ត ព្រះសីហនុ បានអោយដឹងថា បច្ចុប្បន្ន នេះ ឈ្មោះ ថន វីរៈ រង ការប្ដឹងផ្ដល់ ជាច្រើន ពី ប្រជាពលរដ្ឋ ពាក់ ព័ន្ធ នឹងករណី ឆបោក ( លក់ដី ខ្យល់ ) នៅ សាលា ដំបូង ខេត្ត ព្រះសីហនុ ។
គេមិនដឹងថា ឈ្មោះ ថន វីរៈ រត់ ការចូល ធ្វើ ជា ទី ប្រឹក្សា សម្ដេច ក្រឡា ហោម ស ខេង បានដោយរបៀបណានោះទេ ។ តេីទី ប្រឹក្សា របស់ ថ្នាក់ ដឹកនាំ ត្រូវ មានប្រវត្តិ បែប ណា ខ្លះ ចំណេះដឹង អ្វីខ្លះ ទេីបអាចក្លាយ ជាទី ប្រឹក្សា បាន ?

