រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​អំពើ​ហឹ​ង្សា​យេនឌ័រ ការគ្រប់គ្រង​កំហឹង​បុរស ការផ្តល់​ប្រឹក្សា​ដល់​ជនរងគ្រោះ និង​ការយល់ដឹង​អំពី​អនុសញ្ញា​ស៊ីដរ

(​សាមគ្គី​មានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ លោក ឈួន ចាន់ណា អភិបាលរង​ស្រុក​សាមគ្គី​មានជ័យ ឣ​ញ្ជើ​ញ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី “​អំពើ​ហឹ​ង្សា​យេនឌ័រ ការគ្រប់គ្រង​កំហឹង​បុរស ការផ្តល់​ប្រឹក្សា ដល់​ជនរងគ្រោះ និង​ការ យល់ដឹង​អំពី​អនុសញ្ញា​ស៊ីដរ​” ជូន​ដល់​ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​,​ការិយាល័យ​នីតិកម្ម និង​សម្រុះ សម្រួល​វិវាទ​មូលដ្ឋាន​,​មេឃុំ​,​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​ទទួលបន្ទុក គ​.​ក​.​ន​.​ក ឃុំ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ (​ឃុំ​ស្វាយ​,​សេដ្ឋី​,​ធ្លក​វៀន​,​ខ្នារ​ឆ្មា និង​ឃុំ​ក្រាំង​ល្វា​) សរុប​សមាសភាព​ចូលរួម ២០​នាក់​។​

Banner Sidebar 1 – ទឹកលាងដៃ

​វគ្គ​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ដែល​រៀបចំ និង​ឧបត្ថម្ភ​ដោយ​គម្រោង​ឆ្លើយតប​សុខភាព​សហគមន៍ នៃ​អង្គការ​កម្ពុជា​ដើម្បី​សុខភាព និង​ការអប់រំ​សហគមន៍ (​ឆេ​ក​) ដែល​សម្របសម្រួល​ដោយ​លោក ស្រី ហែម សោភា អ្នកសម្របសម្រួល​គម្រោង​របស់​អង្គការ​កម្ពុជា​ដើម្បី​សុខភាព និង​ការអប់រំ​សហគមន៍ (​ឆេ​ក​) រួមជាមួយ​លោក សាយ ប៊ុន​ថេ​ង ជាម​ន្ត្រី​មូលដ្ឋាន​សម្របសម្រួល​គ​ម្រោ​ង​ឆ្លើយតប​សុខ ភាព​សហគមន៍​ប្រចាំ​ស្រុក​សាមគ្គី​មានជ័យ​។​

​គោលបំណង​នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​ដើម្បី​៖ -​ពង្រឹងសមត្ថភាព​ឣ្ន​ក​ចូលរួម​លើ​ការប្រឹក្សា​យោបល់​ដល់​ជនរងគ្រោះ -​ពង្រឹងសមត្ថភាព​អ្នកចូលរួម​លើ​កិច្ច​អន្តរាគមន៍​ដល់​ជនរងគ្រោះ -​ផ្ដល់​ចំណេះដឹង​ឣំ​ពី​អំពើ​ហឹ​ង្សា​យេនឌ័រ ការគ្រប់គ្រង​កំហឹង​បុរស ការផ្តល់​ប្រឹក្សា ដល់​ជនរងគ្រោះ និង​អនុសញ្ញា​ស៊ីដរ​។​

​សូមបញ្ញ្ជាក់ថា អង្គការ​កម្ពុជា​ដើម្បី​សុខ ភាព និង​ការអប់រំ​សហគមន៍ (​ឆេ​ក​) ជា​អង្គការ​ក្នុងស្រុក​ក្រៅ​រដ្ឋាភិបាល ដែល​អនុវត្ត​ការងារ​ផ្តោត​ការងារ​ទៅលើ​ការអប់រំ​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ដល់​ក្រុម​គោលដៅ​ជា​យុវវ័យ និង​ទប់ស្កាត់​អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី និង​កុមារី ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​សមស្រប​របស់​អ្នកជំងឺ​តាម​តំបន់​គោលដៅ​៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

ប្រភព៖ ក្រសួងពត៍មាន

អត្ថបទដែលជាប់ទាក់ទង